កម្ពុជា​បន្ត​បណ្តេញ​ជនបរទេស​ចំនួន ៦២៩​នាក់​ដែលស្នាក់​នៅ​និងធ្វើ​ការខុសច្បាប់​ !ទៅប្រទេសដេីមវិញ!!!

  1. កម្ពុជា​បន្ត​បណ្តេញ​ជនបរទេស​ចំនួន ៦២៩​នាក់​ដែលស្នាក់​នៅ​និងធ្វើ​ការខុសច្បាប់​ !ទៅប្រទេសដេីមវិញ!!!
    រាជធានី​ភ្នំពេញ​÷ កម្ពុជា​បានបន្ត​ធ្វើការ​បណ្តេញ​ជនបរទេស​ ចំនួន​៦២៩​នាក់​ ទៅស្រុក​វិញ​! បន្ទាប់​ពី​ស្នាក់​នៅ​ធ្វើ​ការងារ​ខុសច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា ​។ ​នេះ​បើ​តាម​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។

យោង​តាម​បណ្តាញ​សង្គម​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៅ​ថ្ងៃ​ទី​ ០៧​ ខែកុម្ភៈ ឆ្នាំ​ ២០២៦ ​បាន​លើក​ឡើង​ថា ​: នៅ​ថ្ងៃ​ទី​ ០៦ ខែកុម្ភៈ ឆ្នាំ​ ២០២៦ អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​ អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិ​បណ្ឌិត និង​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោប្រវេសន៍ បាន​ណែនាំ​ឱ្យ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បន្ត​ធ្វើការ​បណ្តេញ​ជនបរទេស​សរុប​ ចំនួន​ ៦២៩​ នាក់ (​ស្រី​៦២​នាក់​) មាន​១២​សញ្ជាតិ រួម​មាន​: ហ្វី​លី​ពី​ន , ឥណ្ឌា ,ឥណ្ឌូ​នេ​ស៊ី ,ប៉ា​គី​ស្ថាន ,ចិន ,បង់​ក្លា​ដេ​ស ,ម៉ា​ឡេ​ស៊ី ហ្វី​លី​ពី​ន ,មី​យ៉ា​ន់​ម៉ា ,ហ្គា​ណា ,អា​មេ​រិ​ក និង​ ម៉ា​ឡេ​ស៊ី ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា តាម​តាម​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​អាកាស​អន្តរជាតិ​តេ​ជោ និង​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​អង្គរ ដែល​ពាក់ព័ន្ធ​ករណី​: (លួច​ឆ្លង​ដែន ស្នាក់​នៅ​ធ្វើ​ការងារ​ខុសច្បាប់​)ក្នុង​ព្រះរាជា​ណា
ចក្រ​​កម្ពុជា​! ៕

Leave a Reply

Your email address will not be published. Required fields are marked *