ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមការងារ បសប.ហភ ប្រចាំខែមេសា និងលើកទិសដៅការងារសម្រាប់ខែឧសភា ឆ្នាំ២០២៦

រាជធានីភ្នំពេញ ៖ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃសុក្រ ៧រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ (បសប.ហភ) បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមការងារ បសប.ហភ ប្រចាំខែមេសា និងលើកទិសដៅការងារសម្រាប់ខែឧសភា ឆ្នាំ២០២៦ ជាមួយក្រុមប្រតិបត្តិការផ្ទាល់ នៃក្រុមការងារ បសប.ហភ នៅសាលប្រជុំ នៃនាយកដ្ឋានអង្គរក្ស សរុបចំនួន ៣៥រូប (ស្រី ៦រូប)។

នៅក្នុងកិច្ចប្រជុំនេះ អង្គប្រជុំបានពិភាក្សាការដកពិសោធន៍ការងារ និងលើកអំពីបញ្ហាប្រឈមដែលបានជួបប្រទះព្រមទាំងលើកឡើងនូវដំណោះស្រាយ យុទ្ធសាស្រ្ត ក៏ដូចជាទិសដៅការងារបន្ត។

ឆ្លៀតឱកាសនេះផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង ក៏បានផ្សព្វផ្សាយ និងណែនាំដល់មន្រ្តីនៃក្រុមប្រតិបត្តិការផ្ទាល់ទាំងអស់ ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងគោរពពេលវេលាម៉ោងធ្វើការចេញ-ចូល ព្រមទាំងប្រើប្រាស់ឯកសណ្ឋានការងារឱ្យបានត្រឹមត្រូវ ស្របតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ៕

Leave a Reply

Your email address will not be published. Required fields are marked *