ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីប្រើហិង្សា និងធ្វើទារុណកម្មលើកុមារ

នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ មានគណនីហ្វេសបុក ឈ្មោះ ស្រីកា ម៉ាក់ បានបង្ហោះវីដេអូ ដោយមានការធ្វើទារុណកម្មលើកុមារីម្នាក់ បង្កឡើងដោយជនសង្ស័យជាឪពុកមានឈ្មោះ វ៉ាន់ សូនី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ។

ក្រោយពីទទួលបានព័ត៌មានខាងលើ ដោយអនុវត្តតាមការណែនាំរបស់អគ្គស្នងការរងទទួលផែន, ប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងការចង្អុលបង្ហាញបញ្ជាដឹកនាំពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋានគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយ អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង និងខណ្ឌសែនសុខ ធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ ដោយកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ។

លុះនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង០៩៖៣០នាទី កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យជាឪពុកខាងលើ និងជួយសង្គ្រោះកុមារីរងគ្រោះមានឈ្មោះ សូនី អារីយា អាយុ១ខួប ៥ខែ នៅត្រង់ចំណុចភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កសាងសំណុំរឿងតាមនីតិវិធី៕

Oplus_131072
Oplus_131072

Leave a Reply

Your email address will not be published. Required fields are marked *