ព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ លោក ស៊ាន ចិន្តា អភិបាលនៃគណៈអភិបាលស្រុក និងភរិយា លោក យុន សុខណេត សមាជិកក្រុមប្រឹក្សាស្រុក លោកស្រី អ៊ី អូន អនុប្រធានមន្ទីរកិច្ចការនារីខេត្ត បានអញ្ជេីញជាអធិបតីក្នុងកម្មវិធី អបអរសារទរខួបលេីកទី១១៥ ទិវានារីអន្តរជាតិ៨មីនា

ក្រោមប្រធានបទ <<< សន្តិភាព និង សន្តិសុខ សម្រាប់ស្រ្ដីនិងក្រុមគ្រួសារ >>>
ដែលពិធីនេះបានការអញ្ជេីញចូលរួមពី លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោកស្រីអភិបាលរងស្រុក មន្ត្រីជាស្រ្តីនៃការិយាល័យអង្គភាព ចំណុះរដ្ឋបាលស្រុក មន្ត្រីជាស្រ្តីនៃអធិការនគរបាលស្រុក មេឃុំ ជំទប់ សមាជិកក្រុមប្រឹក្សាឃុំជាស្ត្រី ថ្នាក់ដឹកភូមិជាស្រ្តី សរុប ១២១ រូប ក្នុងនោះលោកភិបាលស្រុកបានផ្តល់ជូនសមាជិកជាស្រ្តីចំនួន ១១៦ នាក់ក្នុងម្នាក់ទទួលបានសារ៉ុង១និងថវិកាចំនួន ២០,០០០ រៀល ដោយទទួលបានការគាំទ្រពីសំណាក់ លោកជំទាវ មាន សំអាន សមាជិកព្រឹទ្ធសភា ចំនួន ១ លានរៀល ក្រុមការងារនៃមន្ទីរកិច្ចការនារីខេត្តចំនួន ២លានរៀល និង លោកអភិបាលស្រុក ចំនួន ១លាន រៀល។

Leave a Reply

Your email address will not be published. Required fields are marked *