បានដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការការងារប្រចាំខែកុម្ភៈ និងលេីកទិសដៅខែមីនា ឆ្នាំ២០២៦ និងផ្សព្វផ្សាយផែនការដឹកនាំរបស់ ឯកឧត្តមស្នងការ ដោយមានការចូលរួមពីលោក-លោកស្រីអធិការរង លោកនាយផ្នែក លោកនាយប៉ុស្តិ៍ ទាំងអស់ផងដែរ។
ក្នុងនោះដែរ លោកអធិការ បានឲ្យកម្លាំងផ្នែកជំនាញ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំងអស់ ត្រូវពង្រឹងលើកិច្ចការសន្ដិសុខ អន្តោប្រវេសន៍ ការអនុវត្តអនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ស្ដីពីការគ្រប់គ្រងសន្ដិសុខ សុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំរបស់រាជរដ្ឋាភិបាល ការងារបង្ក្រាបក្រុមក្មេងទំនើង គ្រឿងញៀន និងបទល្មើសផ្សេងៗនៅក្នុងមូលដ្ឋាន ក៏ដូចជាការចុះដោះស្រាយការកកស្ទះចរាចរណ៍ តាមបណ្តាផ្លូវមានបញ្ហាប្រឈមនានា៕

